កាលដើមមានគូរស្នេហ៍មួយគូរដែលពីដំបូងខាងប្រុសតាមស្រលាញ់ខាងស្រីតែម្នាក់ឯងរហូតដល់៣ឆ្នាំ ទើបហ៊ានសំរេចចិត្តសារះភាពស្នេហ៍ប្រាប់គេអោយដឹងពេលនោះខាងស្រីក៏ចាប់អារម្មណ៍ទៅលើខាងប្រុស ដែរដូចនេះពន្លក់ស្នេហ៍ក៏ចាប់ផ្តើមកើតឡើងចេញត្រួយផ្លែផ្ការហូតដល់ទុំមុនស្រគៀលភ្លាត់ភ្លាំងរហូត ដល់មានកូនទាំងវ័យនៅសិក្សាដោយទទួលខុសត្រូវលើការមានកូនបានអ្នកទាំងពីរក៏សំរេចចិត្តយក ចេញ ! ខាងប្រុស : ធីតា បងមិនអាចទទួលខុសត្រូវនៅពេលនេះបានទេព្រោះយើងនៅសិក្សានៅឡើយ ខាងស្រី : បងប៊ី តែអូនភ័យណាស់ ប៊ី : កុំភ័យអីម្តាយមិត្តភ័ក្តិបងជាឆ្មបគាត់ពូកែណាស់ ដោយយល់ឃើញថាមិនអាចទៅរួចធីតាក៏ស្របតាមប៊ីយកកូនចេញពេលយកចេញរួចនាងក៏ចេះតែ ឈឺខ្សោយទៅៗបណ្តាលអោយគ្រួសារយកធីតាទៅពេទ្យទើបរឿងទាំងអស់បែកការ។ឪពុកម្តាយនាងខឹងខ្លាំងណាស់ក៏ជួលពួកជើងកាងទៅសំលាប់ប៊ីចោលដើម្បីកុំអោយធីតាទៅស្រលាញ់ គ្នាជាមួយទៀតព្រោះប៊ីជាកូនអ្នកស្រែ ក្រខ្សត់ មិនសមឋានះគ្រួសារធីតាដែលជាអ្នកមានទាំង លុយនឹងអំណាច។ គ្រានោះនារាត្រីមួយប៊ីកំពុងតែដើរមកពីមើលល្ខោននៅស្រុកតាមផ្លូវស្រាប់តែ មានជើងកាងមួយក្រុមមករករឿងឈ្លោះវាយសំលាប់នៅក្នុងចំការចេក។ បន្ទាប់ពីនោះមកខ្មោចប៊ី ចាប់ផ្តើមចេញលងគេលងឯងផ្អើលអោយតែមានអ្នកណាបេះចេកចេញពីចំការនោះ។ ម្ចាស់ចំការ មិនដឹងត្រូវធ្វើយ៉ាងណាទេព្រោះចំការខ្លួនដាំចេករាប់ហិតាបើចោលគឺវាស្តាយគិតចុះឡើងម្ចាស់ចំ ការក៏ប្រកាសលក់ចំការទាំងអស់ក្នុងតំលៃទាបមួយពេលនោះលោកឆដាដែលជាអ្នកមានមួយរូប នៅក្នុងភូមិក៏ម៉ៅទិញយកទាំងអស់ព្រោះគាត់គឺជាមនុស្សម្នាក់ដែលមិនចេះខ្លាចខ្មោច។ ច្រើនខែក្រោយមកធីតាក៏បាត់ ដំណឹងពីប៊ីឈឹងលែងបានទាក់ទងដាច់ខ្សែរយះហើយនាងចេះតែ នៅសញ្ជុបសញ្ជឹងនៅមិនសុខព្រោះដើររកប៊ីមិនឃើញ ។ ចំណែកឆដាពេលទិញបានដីចំការចេករាប់ហិតាក្នុងតំលៃថោកក៏ចាប់ផ្តើមកោះហៅ មិត្តភ័ក្ត្របង ប្អូនដោយទាំងខ្ញុំស៊ីងព្រានបណ្តូលចិត្តថាំងភូហ៊ួរមកអស់ហើយដើម្បីជប់លៀងសង្កត់ចំការថ្មិ ទើបទិញបានយប់នោះលេងសុទ្ធតាអាបេសេដាក់ទាំងជុងកាប់គោអស់ ២ ផឹកផ្តាំចាស់ដាក់អ័រគេ សរាំគគ្រឹកគគ្រែងផ្អើលភូមិរហូតដល់ម៉ោងជាង១យប់ទើបស្ងាត់នៅតែខ្ញុំដាបណ្តូលចិត្តនិងមិត្តភ័ក្រ ប៉ុន្មាននាក់ទៀតប៉ុណ្ណោះដែរនៅផឹកក្រៅពីហ្នឹងគឺទៅផ្ទះខ្លះដូលដេកអស់គ្មានសល់។ ផឹកយូរៗស្រាប់ តែល្បងដាអោយក្មេងចញ្ច្រាំប្រហុកម៉ាកូនចាន ហើយអោយទៅកាប់ចេកខ្ចីក្នុងចំការមកចុចក្លែម ពេលនោះពួកក្មេងគ្មានពីណាហ៊ានទៅមួយសោះខ្ញុំនឹងបណ្តូលចិត្តក៏ងើបកាន់កាំបិទទាំងភ្នែកមីមីដើរ ទៅកាប់ចេកក្នុងចំការទាំងកណ្តាលអាធ្រាតដោយបណ្តូលចិត្តនាក់កាន់ពិល ។ ចូលដល់ខ្ញុំងាកទៅ ឃើញចេះមួយស្ទងដែលបណ្តូលចិត្តបាញ់ពិលដាក់ផ្លែអោយឡើងថ្លុសខ្ចីល្បមនឹងក្លែមខ្ញុំក៏ដើរចូលទៅ បំរុងនឹងកាប់ស្រាប់តែបណ្តូលចិត្តស្រែថា(ពីណាហ្នឹងឈក្រោមដើមចេញ)ខ្ញុំភ្ញាក់ព្រឺតព្រោះខ្ញុំអត់ឃើញ អីផងអារម្មណ៍ពេលនោះគឺភ័យដែរក្បាលរីប៉ុនកាជើរទៅហើតកស្ងួតចែសញាក់សាច់ទ្រឺតៗតែខំតែអា រម្មណ៍កាត់ចេកយកទៅក្លែមតែមិនទាន់ទាំងបានកាត់ផងស្រាប់តែខ្យល់បកមកវូត្រជាក់ស្រិបបង បណ្តូលចិត្តអត់មានមាត់ម៉ាម៉ាត់រត់ប្រុយខ្ញុំចាំកាល់បានរត់ដែរប្រុយទៅដល់តុផឹកវិញល្បងដាសួរ (ឯណាចេក)បណ្តូលចិត្តតបទាំងញ័រមាត់ : ចេកស្អីអ្ហាអញឃើញខ្មោចនៅក្នុងចំការអាណាហ៊ានកាត់ ឆដា : ស្អីអ្ហាសម័យនឹងហើយនៅខ្លាចខ្មោចទៀតអាស៊ីងអោយកាំបិតមកអញអញទៅកាប់យ៉ាប់ មែនពួកអ្ហែងនេះវ៉ើយ។ ឆដា ឆក់យកកាំបិតពីខ្ញុំហើយដើរចូលទៅក្នុងចំការតែម្នាក់ឯង ចំណែក ពួកយើងមិនហ៊ានដើរទៅតាមនោះទេ មួយសន្ទុះក្រោមមកស្រាប់តែលឺសំលេងស្រែកវ៉ាស់ម៉ាភ្លេតក៏ បាត់ស្រាប់ឃើញដាដើរគៀកក៏ជាមួយប្រុសម្នាក់ហើយដៃកាន់ចេកម៉ាស្ទងមកហើយនិយាយថានែស អាម្នាក់នេះប្អូនពួកម៉ាកអញវាឈ្មោះអាប៊ី។ ដានឹងប៊ីក៏អង្គុយផឹកជាមួយយើង ខ្ញុំងាកមើលមុខ ប៊ីនោះដូចមិនសូវទុកចិត្តសោះព្រោះមិខស្លេកៗហើយបបូរមាត់ឡើងស្វាយខ្ញុំផឹកទាំងភ័យៗពេល នោះយើងជល់កែវគ្នាបានម៉ាប៉ូងហើយដាគេកាច់ចេកចុចប្រហុកហើយខាំទំពារឆ្វាច់ៗមើលទៅ ដូចឆ្ងាញ់ណាស់ខ្ញុំងាកទៅប៊ីគេកាន់កែវហើយលើកផឹងស្រាប់តែស្នាមកគេរយ៉ាស់ហូរឈាមចេញមក កាខ្លាក់ខ្ញុំភ័យភ្ញាក់បះកៅអីទៅក្រោយងាកមើលបណ្តូលចិត្តរត់ឡើងហុយដីទ្រលោម ឯដាវិញនៅ អង្គុយថ្មឹងមើលមុខប៊ី ខ្ញុំស្រែកថា ដា ដា ខ្មោចទេឆាប់រត់ទៅ ខ្ញុំថាមើលទៅប៊ីអស់ពីហូរឈាម តាមកគេអោនក្បាល់មកវិញស្រាប់តែធ្លាក់ក្បាលមកលើតុហើយភ្លែកគេសំលក់ទៅដា ពេលនោះ ដាស្រែកម៉ាទំហឹងហើយរត់ប្រុយនៅខ្ញុំម្នាក់ឯងចាំកាល់បានរត់ដែរ ប្រុយ ។ ស្អែកឡើងដាគេពិបាក ចិត្តណាស់ព្រោះដីដែលគេទិញរាប់សិបហិចតាមានខ្មោច គេក៏ទុកដឺចំការចោលហើយឡើងទៅភ្នំពេញ។ ម្តាយឪពុកដាជាអ្នកមានមុខមាត់ក្នុងសង្គមហើយគាត់បានស្តីដណ្តឹងធីតាដែលជាកូនមិត្តភ័ក្រគាត់ អោយមកដាឆដាក៏ឡើងទៅភ្នំពេញដើម្បីមើលមុខគេនឹងបង្ហាញខ្លួន។ ពេលទៅដល់គ្រាន់តែដា ឃើញធីតាភ្លាមគេចាប់ផ្តើមមានចិត្តស្រលាញ់ភ្លាមព្រោះធីតានាងស្អាតតែធីតាវិញមិនសូវចូលចិត្ តឆដាប៉ុន្មានទេ ។ ក្រោមឆដាត្រូវនាំធីតាទៅស្គាល់បងប្អូនពូមីងនីស្រុក គ្រាននោះធីតាក៏ចេះតែ ដើរៗលេងក៏ទៅដល់មុខចំការចេកនោះឆដាឃើញហើយស្រែកហៅមិនទាន់នាងក៏ដើរចូលទៅក្នុងឯដា វិញមិនហ៊ានចូលទៅតាមទេព្រោះខ្លាចបានត្រឹមតែឈមើលពីចំងាយប៉ុណ្ណោះ។ ដោយនិស្ស័យធីតាជា មួយប៊ីដែលធ្លាប់ជាសង្សានិងគ្នានាងនិយាយទូរស័ព្ទហើយដៃមួយទៅកាន់ឈើចេះតែឆ្កឹះនេះឆ្កឺះនោស្រាប់ តែឆ្កឹះចំដៃរបស់ប៊ីដែលពួកជើងកាងកប់ចេញមកនាងស្រែកឡើងសន្លប់ឆដាលឺសំលេងស្រែកក៏រត់ចូល ទាំងភ័យបីធីតាចេញមក។ ក្រោយមកឆដាក៏ហៅនាក់ភូមិនិងព្រះសង្ឃអោយមកសូត្រមន្តរំដោះគ្រោះ គ្រាយប់ថ្ងៃសូនមន្តនោះឆដានិងធីតាកំពុងអង្គុយនិយាយគ្នានៅរោងក្បែរចំការចេកស្រាប់តែខ្មោចប៊ី ចេញមកហើយនិយាយថាខ្ញុំអស់កម្មអស់ពៀរហើយ ខ្ញុំត្រូវទៅចាប់ជាតិហើយលោកបងដាសូមលោក បងមើលថែរធីតាអោយល្អផងនាងគឺជារាជនីខ្មោចរបស់ខ្ញុំ។ និយាយបានប៉ុណ្ណេះខ្មោចប៊ីក៏រលាយ បាត់ទៅហើយស្អែកឡើងនាក់ភូមិក៏នាំគ្នាកាយសាកសពប៊ីយកទៅធ្វើបុណ្យតាមប្រពៃណីហើយចំការ ចេកក៏លែងមានខ្មោចលងរហូតដល់សាងៃ។
Button Text! Submit original article and get paid. Find out More
0 comments: