បន្ទាប់ពីរៀបការបាន ៧ ថ្ងៃ ស្រីទូចបាននាំប្តីចេញទៅស៊ីឈ្នួលគេនៅស្រុកឆ្ងាយដោយទុកផ្ទះចោល លុះវិលមកវិញស្រាប់តែមានខ្មោចស្រីបណ្តើរកូន ២នាក់ មកដេញនាងឱ្យចេញពីផ្ទះ។ ឥឡូវនាងនិង ប្តីមិនហ៊ានរស់នៅក្នុងផ្ទះនេះទៀតទេព្រោះជឿថាស្រីមានផ្ទៃពោះម្នាក់ ដែលចងកសម្លាប់ខ្លួនក្រោយ ផ្ទះពិតជាព្រលឹងវិលវល់ចង់បានផ្ទះនៅ…។ ដំណើររឿងមានដូចតទៅ..... ស្រីទូចជានារីម្នាក់រស់នៅស្រុកត្រាំកក់ខេត្តតាកែវនាងមានវ័យ១៩ឆ្នាំជាកូនទី៦ក្នុងចំណោមបងប្អូន ៩នាក់ឪពុកម្តាយរបស់នាងស្លាប់អស់ហើយ។ នាងរស់នៅក្រោមបន្ទុកបងជួយការងារស្រែចម្ការគាត់ និងត្រូវបងលើកឱ្យមានប្តីអាយុបងនាង៥ឆ្នាំដោយបានរៀបការកាលពីឆ្នាំ២០១២។ លុះរៀបការហើយបាន៧ថ្ងៃស្រីទូចក៏នាំប្តីប្រពន្ធចេញទៅស៊ីឈ្នួលរើសផ្លែចន្ទីឱ្យគេ នៅខេត្តរតនគិរី។ ពួកនាងបិទទ្វារផ្ទះចោលដោយផ្ទះនោះឪពុកម្តាយក្មេកចែកឱ្យរស់នៅតែ២នាក់ប្តី។លុះទៅស៊ីឈ្នួលគេ បានជិត ១ខែ ក៏វិលត្រឡប់មកផ្ទះវិញដើម្បីរៀបចំបោសសម្អាតផ្ទះព្រោះទៅចោលយូរពេកក្នុងផ្ទះសុទ្ធ តែធូលី។ ពេលដេកយប់ទី១មិនទាន់មានអីកើតឡើងទេលុះឈានដល់យប់ទី២នាងក៏បានយល់សប្តិឃើញស្រីម្នាក់ រាងខ្ពស់ស្រឡះសម្បុរសណ្តែកបាយបានមកសុំផ្ទះនាងជ្រកកោននាងក៏ព្រមឱ្យនៅ។លុះដល់យប់ទី៣នាង មិនយល់សប្តិដូចមុនទេបែរជាឃើញស្រីដដែលនោះបណ្តើរកូនតូចៗ២នាក់ឡើងមកលើផ្ទះរួចដេញនាង តែម្តងប៉ុន្តែនាងមិនព្រមចុះចេញទេស្រីនោះក៏ចេញទៅវិញបាត់ទៅ។ ស្រីទូចនាងមិនបាននិយាយរឿងនេះប្រាប់អ្នកណាទេដោយស្មានថាស្រីបណ្តើរកូននោះជាមនុស្សឆ្កួតវង្វេង ក៏ចេះតែហីៗទៅ។លុះយប់ក្រោយមកទៀតនាងដេកមើលទូរទស្សន៍រហូតដល់ម៉ោង១១យប់ក៏ស្រាប់តែឃើញ ស្រីបណ្តើរកូននោះមកដល់ម្ដងទៀតដោយបានលើកដៃចង្អុលមុខនិងដេញនាងឱ្យចេញពីផ្ទះព្រោះគេត្រូវការ នាំកូនចៅគេមករស់នៅលើផ្ទះនេះ។ស្រីនោះសម្លក់សម្លឹងនាងយូរៗទៅស្រាប់តែភ្នែកឡើងក្រហមត្លែមុខក្រ ហេតក្រហតដែលមើលឃើញតែនាងម្នាក់ប៉ុណ្ណោះចំណែកឯប្តីនៅជុំគ្នាដែរតែមើលមិនឃើញស្តាប់មិនឮសម្តី ស្រីនោះនិយាយទេ។ដោយសារតែនាងមិនព្រមចេញបែបនេះស្ត្រីចម្លែកនោះនៅតែមកដេញនាងទាំងភ្នែក ស្រស់បែបនេះរយៈពេល ១ខែពេញឯណោះ។ ដោយនាងដឹងថាជាខ្មោចដែលមកតាមលងរំខានរាល់យប់បែបនេះនាងក៏បានព្យាយាមនិយាយរៀបរាប់ ប្រាប់ប្ដីប៉ុន្តែទោះជានាងខំនិយាយយ៉ាងណាក៏គេមិនជឿដែរនឹងតបមកថានាងចេះតែស្រមើស្រម៉ៃប៉ុណ្ណោះ។ នៅយប់ចុងក្រោយស្ត្រីចម្លែកនោះក៏មកសារជាថ្មីទៀតថែមទាំងបានទះកំផ្លៀងនាងមួយដៃឡើងជាំថ្ពាល់ នាងក៏ប្រាប់ប្ដីនិងឪពុកម្តាយក្មេកទើបពួកគាត់ជឿថាពិតជាខ្មោចស្រីពោះធំម្នាក់ដែលចង-កសម្លាប់ខ្លួន នៅក្រោយផ្ទះនោះ មកលងដណ្តើមផ្ទះនៅតែម្តង។ វេលាយប់មកដល់ពួកគាត់ក៏បានចាត់កូនក្មួយអោយមកដេកកំដរនាង១០នាក់ឯណោះដោយចាប់អំពូល ភ្លើងអាគុយ ភ្លឺពេញមួយយប់.... ប៉ុន្តែខ្មោចស្រីនោះនៅតែមកដេញតែនាងម្នាក់ឯងដដែល... ធ្វើ ឱ្យអ្នកមកដេកកំដរ មានការភ័យខ្លាចលែងហ៊ានមកដេកទៀត។ ឥឡូវនាងនិងប្តី លែងហ៊ាននៅផ្ទះនេះ ទៀតហើយបានប្រគល់ជូនឪពុកម្តាយក្មេកវិញហើយប្រាប់ថាសុខចិត្តនាំគ្នាទៅដេកក្រោមសំយាបផ្ទះបង ប្អូនក៏បានដែរឱ្យតែបានសុខព្រោះខ្មោចនោះធ្លាប់ទាំងច្របាច់កទះកំផ្លៀងនាងទៀតផងរហូតដល់នាងភ័យ ខ្លាចខ្លាំងទើបលែងហ៊ាននៅ។ បន្ទាប់ពីខ្មោចចេះតែមកលងបន្លាចរាល់យប់បែបនេះពួកគេបានចេញមករស់នៅជ្រកកោនជាមួយម្តាយ ក្មេកជាបណ្តោះអាសន្នសិនដោយទុកផ្ទះនោះចោលនិងត្រៀមរកគ្រូមន្តអាគមខ្លាំងពូកែឱ្យមកបណ្តេញ ខ្មោចស្រីបណ្តើរកូននោះចេញទើបបានសុខ។ ក្រោយពីនាងចេញទៅបាត់ខ្មោចស្រីចងកនោះតែងតែលងបន្លាចក្មេងឃ្វាលគោដែលមកឃ្វាលគោក្បែរៗផ្ទះ នោះធ្វើអោយគេខ្លាចគ្រប់ៗគ្នាមិនមាននរណាហ៊ានមកជិតផ្ទះនោះទៀតទេទោះជាពេលថ្ងៃក៏ដោយ។ នាងក៏បាននិមន្តព្រះសង្ឃមកសូត្រមន្តដេញខ្មោចនោះដែរឃើញថារាងអន់បន្តិចលុះព្រះសង្ឃនិមន្តទៅវិញ បាត់គឺនៅតែលងដដែលជួនកាលលងសង្កត់នាងទូចទាំងថ្ងៃត្រង់ក៏មាន។ខ្មោចចង្រៃនោះពិតជាធ្វើបាប នាងណាស់មិនត្រឹមតែដេញនាងចេញពីផ្ទះទេតែខ្មោចនោះថែមទាំងបានធ្វើនាងឱ្យឈឺទៀតផងជួនកាល វាចួលសណ្ឋិតក្នុងខ្លួននាងហើយពេលខ្មោចចូលម្តងៗនាងទូចតែងតែរវើរវាយយំស្រែកប្រកាច់ប្រកិនពីរ បីនាក់ចាប់មិនឈ្នះគឺខ្មោចចង់យកជីវិតនាងតែម្តងដោយសារតែនាងនិយាយថាមិនខ្លាចខ្មោច។ ដូច្នេះហើយទើបចាស់ៗតែងតែប្រាប់ថាកុំអោយទុកផ្ទះចោលយូរដោយគ្មានមនុស្សនៅចាំហើយក្នុងផ្ទះត្រូវតែ មានរៀបជំនាងផ្ទះមុខផ្ទះមានដាក់ព្រះភូមិដើម្បីថែរក្សាកាពារផ្ទះមិនដូច្នោះទេច្បាស់ជាខ្មោចព្រាយបិសាច ចូលមករស់នៅនាំបង្កហេតុចង្រៃផ្សេងៗជាមិនខាន ។
Button Text! Submit original article and get paid. Find out More
0 comments: