Button Text! Submit original article and get paid. Find out More

Sunday, January 10, 2016

រឿងខ្មោចនាងវត្តី

       រឿងមួយនេះបានកើតឡើងអស់រយះពេល​ជាង១០ឆ្នាំមក​ហើយនៅឯខេត្តកំពង់ចាមស្រុកកោះ សុទិន ។ដំបូងឡើយមាន​នារីម្នាក់បានស្រលាញ់គ្នានឹងបុរសម្នាក់ពួកគេស្រលាញ់គ្នាខ្លាំងណាស់តែ ដោយសារភាពសាវារបស់មនុស្សប្រុសពេលដែលបានខ្លួននាងគេក៏ដោះដៃចោលនាងទៅ។ដោយភាពខ្មាស់អៀននឹងភាពឈឺបាប់យ៉ាងខ្លាំងនាងក៏បានសំរេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយ លៀបថ្នាំបំពុលសត្វស្លាប់ទាំងវ័យក្មេង។ បន្ទាប់មកសាកសពរបស់នាងក៏បានយកទៅធ្វើបុណ្យតាម ប្រពៃណី។តាំងពីពេលនោះមកក៏មិនមានអ្វីចំឡែកនៅក្នុងភូមិនោះដែរតែជាអកុសលនៅប្រមាណ ជា១០ឆ្នាំ ក្រោយពីការស្លាប់របស់នាងគឺមាននារីម្នាក់ឈ្មោះចិន្តាត្រូវបានខ្មោច ចូលសណ្ឋិត ហើយជា ខ្មោចស្រីម្នាក់ដែរកាចសារហាវទៀតផងនាងគឺនាង វត្តី ដែលបានស្លាប់កាលពី១០ ឆ្នាំមុន។ដោយសារតែគំនុំ​និងក្តីស្រលាញ់ទើបធ្វើអោយប្រលឹងរបស់ខ្មោចនាង វត្តីនៅអន្សាតអន្តែតនៅតាម ដើមឈើអស់រយះពេល១០ឆ្នាំ។​ និយាយពីនាង ចិត្តា ពេលដែលខ្មោចចូលដូចជាមនុស្សឆ្គួតអញចឹង មួយថ្ងៃៗធ្វើខ្លួនលាបម្សៅលាបក្រៀមនិងជេរគេជេរឯងពេញភូមិ។​ ឃើញដូចច្នេះឪពុកម្តាយរបស់ នាង​ ចិន្តា ពីបានចិត្តខ្លាំងណាស់ក៏សម្រេចចិត្តរកគ្រូអោយមកបណ្តេញខ្មោចនាង​ វត្តី ចេញពីខ្លួន កូនស្រីដោយសារតែខ្មោចនាង វត្តី ជាខ្មោចសារហាវនិងពោពេញទៅដោយគំនុំមានគ្រូខ្មោចជាង១០ នាក់មិនអាចធ្វើអ្វីនាងបានឡើយ។ដំណឹងនេះក៏បានលឺដល់លោកមួយអង្គដែលមានបុណ្យបារម្មីណ៍ ខ្លាំងពូកែ គាប់ជួនបត្តេជគុណមួយអង្គនោះម​សូត្រមន្តគេក្បែរភូមិនោះផងលោកក៏ឈៀងចូលទៅ ផ្ទះនាងចិន្តាហើយបានសួរពីតំណើរដើមទង់អំពីររឿងទាំងនេះពេលដែលព្រះតេជគុណដឹងសព្វគ្រប់ អស់ហើយលោកក៏និមន្តសំដៅទៅរកនាងចិន្តាពេលដែលនាងចិត្តាឃើញលោកភ្លាមនាងក៏នៅស្ងៀម។​ហើយលោកក៏និយាយទៅកាន់នាងវត្តីដែលជាខ្មោចក្នុងខ្លួននាងចិន្តាថា។​ ហេតុអ្វីបានជាញ៉ោមឯងមិនទៅចាប់ជាតិ?​ម្តេចក៏នៅធ្វើបានមនុស្សស្លុតត្រង់ដូចនេះ?​ គ្រាន់តែលឺដូចនេះនាវត្តីដ៏បញ្ចេញសំឡេងគួរអោយខ្លាចហើយឆ្លើយថាអញមិនចេញតើឯងចង់ធ្វើ
អីអញ? ពេលនោះលោកក៏អោយឪពុកនាងចិន្តាអុជធុក៥សរសៃរហើយគាត់ក៏ចាប់ផ្តើមសូត្របាលីហើយយក
ចុងធុកចុចចំថ្ងាសរបស់នាងរំពេចនោះខ្មោចនាងវត្តីស្រែកឡើងគ្រលួចគួរអោយព្រឺសំលេងស្រែករបស់
នាងធ្វើអោយផ្អើរអស់នាក់ជិតខាងនាំគ្នាមកមើល។​ ដោយបារមីណ៍របស់ព្រះតេជគុណខ្លាំងបានធ្វើអោយខ្មោចនាង​ វត្តីស្រែកគួរអោយខ្លាចនិងគួរអោយអាសូរតែទោះជាឈឺចាប់យ៉ាងណានាងក៏មិនព្រមចេញពីខ្លួននាង
ចិន្តាដែរ។ ពេល​នោះនាងភូមិសួរនាងតើនាងជាព្រាយមកណានាងក៏បានប្រាប់ថានាងមិនមែនជា ព្រាយទេនាងគឺជាខ្មោច នាង​ វត្តី ដែលបានស្លាប់អស់រយះ១០ឆ្នាំមកហើយលឺដូចនេះនាក់ភូមិក៏ បាននឹកឃើញរឿងនាងវត្តីដែលបានសំលាប់ខ្លួនកាលពី១០ឆ្នាំមុន។ ពេលដឹងឪពុកនាងចិត្តាអង្វរអោយខ្មោចនាង វត្តី ចេញតែនាងមិនព្រមចេញសោះរំពេចនោះលោក ក៏អោយក្មេងម្នាក់ទៅកាត់ធៀងត្រាវអោយលោក
លោកក៏យកធាងត្រាវហើយសូត្របាឡីរួចហើយយកទៅវៃលើខ្មោចនាង វត្តីពេកនោះនាងឈឺចាប់ ខ្លាំងណាស់ស្រែកឡើងគ្រឡួចលឺពេញភូមិ។ ពេលមើលទៅលើខ្លួននាង ចិន្តា ឃើញដុំពកប៉ុនពងមាន់ រត់ទៅរត់មកគួរអោយខ្លាចក្រៃលែងពេលនោះនាងវត្តីក៏ព្រមចេញពីខ្លួនរបស់នាងចិន្តាមុននិង នាងចេញនាងបាននិយាយថាអញនឹងសងសឹង! ពេលដែលនាងចិត្តាដឹងខ្លួនហើយមានសភាពធម្មតាវិញនាក់ភូមិក៏នាំគ្នាទៅផ្ទះរៀងៗខ្លួន។ អស់រយះពេល២ឆ្នាំក្រោយមកព្រះតេជគុណមួយអង្គនោះក៏បានសឹកហើយចំពោះនាងចិត្តាវិញគ្មាន
បុរសណាម្នាក់ស្រលាញ់នាងនោះទេព្រោះនៅក្នុងភូមិគេសុទ្ធតែដឹងរឿងនាងទាំងអស់។​ ថ្ងៃមួយលោកបង​ដែលបានដេញខ្មោចអោយនាងក៏មកលេងនឹងនាងដោយក្តីអាណិតនិងស្រលាញ់ គាត់ក៏ចូលស្តីដណ្តឹងនាងចិន្តាធ្វើជាភរិយា។តែរឿងមួយដែលនឹកស្មានមិនដល់គឺក្រោយពីនាងចិន្តាឆ្លងទន្លេបាន២ខែស្រាប់តែប្តីរបស់នាងត្រូវ
បានខ្មោចនាងវត្តីចូលម្តងហើយមានសភាពខ្លាំងជាងនាងចិន្តាទៅទៀតនេះនាងខំរកគ្រូមើលអស់
ប្រាក់ពីខ្លួនចុងក្រោយនាងក៏សំរេចចិត្តទុកអោយប្តីរបស់នាងនៅម្នាក់ឯងហើយនាងបានទៅនៅជា
មួយនឹងឪពុកម្តាយរបស់នាងប្រហែល១ខែក្រោយប្តីរបស់នាងក៏បានស្លាប់តែមុនពេលស្លាប់នាក់នៅ
ទីនោះបានលឺសំលេងនាង វត្តីសើចនឲមុនពេលដែលប្តីចិន្តាស្លាប់!​ នេះប្រហែលជាការសង្សឹករបស់នាងវត្តីចំពោះព្រះតេជគុណ! ចាប់តាំពីពេលនោះខ្មោចនាងវត្តីក៏បាត់សូន្យលែងលឺចូលសណ្ឋិតនាក់ភូមិទៀតរហូតសព្វងថ្ងៃ។

About the Author

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

0 comments:

    Powered by Blogger.

    About this blog

    Feature Post

    Followers

    You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

General

© 2013 Ghosts Legend. WP Mythemeshop Converted by Bloggertheme9