Button Text! Submit original article and get paid. Find out More

Thursday, January 21, 2016

រឿងធ្វើផ្ទះចំលើរណ្តៅកប់ខ្មោច

តើអ្នកដឹងទេថាតើនិងមានអ្វីកើតឡើងនៅពេលដែលយើងធ្វើផ្ទះនៅលើរណ្តៅកប់ខ្មៅ?
មានប្តីប្រពន្ធមួយគូរដែលមានកូនប្រុសមួយនិងកូនស្រីមួយហើយគ្រួសារមួយនេះគឺរស់នៅដោយ
មានសេចក្តីសុខនិងសុភមង្គល។​ ថ្ងៃមួយដោយសារតែផ្ទះរបស់គាត់រាងតូចចង្អៀតនិងចាស់បន្តិច ផងនោះគាត់ក៏សំរេចចិត្តទិញដីមួយកន្លែងសំរាប់ធ្វើផ្ទះថ្មីព្រោះកូនគាត់ទាំងពីរក៏ធំៗណាស់ដែរទៅ
ហើយតែរឿងមួយដែរនឹកស្មានមិនដល់គឺពេលដែលគាត់ចាប់ផ្តើមឈានជើងចូលទៅនៅក្នុងផ្ទះថ្មី
របស់គាត់និងមានរឿងអ្វីកើតឡើង?រឿងនេះមានដំណើរដូចតទៅ...

កាលពីប្រាំមុននៅក្នុងខេត្តរតនគីរីមានគ្រួសារមួយដែលមានជីវភាពធូរធារជាងគេនៅក្នុងភូមិគឺ
គាត់មានឈ្មោះ សុផាត និង​ ប្រពន្ធឈ្មោះនាងនី ពួកគេមានកូនពីរនាក់។​ ថ្ងៃមួយពួកគេបានទិញដីមួយកន្លែងដែលនៅជិតនិងជើងភ្នំសំរាប់ធ្វើផ្ទះព្រោះនៅទីនោះមានទេស
ភាពស្រស់ស្អាតណាស់ហើយវាក៏នៅមិនឆ្ងាយប៉ុន្មានពីផ្ទះចាស់របស់គាត់ដែរ។ ពេលដែលទិញដីរួចគាត់ក៏អោយជាងមកធ្វើផ្ទះនោះរំលងបានប្រមាណជាប្រាំមួយខែផ្ទះថ្មីមួយបាន
លិចឡើងយ៉ាងស្អាតប្រណិឌគួរជាទីចង់ស្នាក់អាស្រ័យណាមួយនៅទីនោះមានទេសភាពនិងម្លប់ដើម
ឈើត្រជាក់ក្រៃលែង។ ប៉ុន្តែមានប្រផ្នូរអាក្រក់មួយដែលបានកើតឡើងនិងគ្មាននាក់ម្នាក់ចាប់អារម្មណ៍នោះទេព្រោះមុន
និងផ្ទះនេះសាងសង់រួចមានជាងម្នាក់បានដេកស្លាប់នៅក្នុងការដ្ឋានសំណង់មួយនេះដោយមិនដឹង
ពីមូលហេតុអ្វីឡើយ។ប៉ុន្មានថ្ងៃក្រោយមកពូ សុផាត និង មីងនី ក៏នាំគ្នារើអីវ៉ាន់ពីផ្ទះចាស់មកនៅ

ផ្ទះថ្មី របស់គាត់។ មុននិងចូលនៅផ្ទះថ្មីពូផាតគាត់មិនបានសែនព្រៀននិងមិនបានធ្វើពិធីឡើងផ្ទះ អ្វីនោះទេព្រោះពូផាត គាត់ជាមនុស្សម្នាក់ដែលមិនជឿទៅលើអពៃជំនឿរសោះតែម្តងលើសពីនេះទៅ ទៀតដី ដែលគាត់សាងសងផ្ទះក៏មិនបានរកគ្រូម៉រអ្វីមើលនោះដែរ។
ពេលដែលគាត់រៀបចំអីវ៉ាន់រួចរាត្រីកាលក៏ចូលមកដល់ពូផាតមីងនីនិងកូនៗក៏បាននាំគ្នាញ៉ាំអាហារ ពេល យប់នៅក្រោមពន្លឺព្រះចន្ទ័ដល់ស្រទន់ដែលចាំងជះមកលើផ្ទះថ្មីដល់ស្រស់ស្អាតរបស់គាត់។ ពេលដែលបរិភោគអាហារពេលយប់រួចពួកគាត់ក៏នាំកូនៗចូលគេងលុះព្រឹកឡើងអ្វីដែលចម្លែកនោះ
គឺមានអ៊ំម្នាក់នៅក្នុងភូមិបានសួរគាត់ថា<< នែរ អាផាត យីយប់មិញទៅនៅផ្ទះថ្មីផឹកទល់ភ្លឺតែម្តងណ៎!​ ហើយមានពីណាគេខ្លះនិងពូមើលទៅដូចមិនមែនអ្នកភូមិយើងទេ>> ពេលពូផាតលឺដូចនេះគាត់ក៏មិនតបអ្វីដែលរួចហើយគាត់ក៏ដើរទៅផ្ទះចាស់គាត់ទៅហើយគាត់គិត
ក្នុងចិត្តថា <<យប់មិញប្រហែលជាអ៊ំនោះស្រវឹងហើយបានឃើញអញនៅផឹកទល់ភ្លឺ>> ហើយគាត់ក៏មិន បានចាប់អារម្មណ៍ទៅនិងពាក្យសំដីលោកអ៊ំនោះទៀតដែរ។
តែប្រមាណជារយះពេលកន្លះឆ្នាំចុងក្រោយបន្ទាប់ពីពូផាតបានទៅរស់នៅផ្ទះថ្មីនោះគាត់រកស៊ីចេះតែ
ខាតរហូតដល់ថ្នាក់ជំពាក់លុយគេរាប់សិបលានរៀល។​ ស្រាប់តែនៅរាត្រីពេញបរិមីមួយបានឈានមកដល់ដែលមានព្រះចន្ទ័មូលក្រឡងគួរជាទីគយគន់តែ
ទីនេះភាពស្ងាត់ស្រងមគួរអោយសង្វែកពូផាតកំពុងគេងមើលព្រះចន្ទ័ស្រាប់តែលក់មួយស្របកពេល
នោះគាត់យល់សបឃើញមានយាយចាស់ម្នាក់និងក្មេងជំទង់ប្រហែលជាដប់នាក់ស្លៀកសំលៀកបំពាក់
បែបបុរាណមើលទៅគួរអោយខ្លាចបានដើរចេញពីគ្រិះផ្ទះរបស់គាត់ហើយប្រាប់ថាអោយគាត់វ៉ៃផ្ទះនេះ
ចោលទៅព្រោះពួកគេរស់នៅវេតនាណាស់ព្រោះអីសាកសប់របស់ពួកគេទាំងអស់គ្នានៅក្រោមគ្រិះផ្ទះ
របស់គាត់ហើយយាយម្នាក់នោះក៏បាននិយាយទៅកាន់គាត់ថា​ << បើឯងមិនវ៉ៃផ្ទះនេះចោលទេយើង និងសំលាប់ឯង​ !​ >> ដោយពូផាតភ័យពេកក៏ភ្ញាក់ពីយល់សបហើយខ្លួនរបស់គាត់បែកញើសជោគ ឃើញដូចនេះ មីងនី ដែលជាប្រពន្ធក៏សួរ​មានរឿងអីឪវា? បន្ទាប់គាត់ក៏ប្រាប់ប្រពន្ធគាត់តាមតំណើររឿង។​ ពេលមីងនីដឹងរឿងសព្វគ្រប់ក៏បបួរប្តីលក់ផ្ទះនេះចោលទៅតែពូផាតជាមនុស្សម្នាក់ដែលមិនជឿលើ
អាពៃជំនឿនិងស្រលាញ់ផ្ទះផងនោះគាត់ក៏និយាយថានេះគ្រាន់តែជាសុបិនតែប៉ុណ្ណោះទេខ្មោចតាវាងាប់
គឺវាងាប់ហើយ! ហើយគាត់ក៏និយាយទៀតថាពួកបើអ៊ែងខ្លាំងពួកអ៊ែងចេញមកសំលាប់អញមកអញមិនខ្លាចពួកអា
ខ្មោចអត់មានទីជំរកនៅបែបនេះនោះទេនិយាយរួចគាត់ក៏ចូលគេងជាមួយប្រពន្ធគាត់ទៅ ។ប៉ុន្តែរឿងមួយទៀតដែលនឹកស្មានមិនដល់នោះគឺពេលព្រឹកឡើងស្រាប់តែពូផាតបានចងករនិងធ្នឹម
នៅពីមុខផ្ទះស្លាប់យ៉ាងអាណោចអាធមជាទីបំផុត។ បន្ទាប់មកខ្មោចរបស់គាត់ក៏ត្រូវប្រពន្ធរបស់គាត់ ធ្វើបុណ្យតាមប្រពៃ។ ហើយផ្ទះនោះក៏បានត្រូវប្រពន្ធគាត់លក់អោយគេបាត់ទៅហើយគាត់ក៏មករកនៅឯស្រុកកំណើតវិញ
ហើយក៏មិនដឹងថានិងមានរឿងអ្វីកើតឡើងចំពោះម្ចាស់ផ្ទះដែលទៅរស់ក្រោយនោះដែរ។​

អ្នកភូមិបាននិយាយពីម៉ាត់មួយទៅម៉ាត់មួយថាការស្លាប់របស់ពូផាតគឺបណ្តាលមកពីខ្មោចនាំអោយ
គាត់ចងករព្រោះគាត់និយាយអោយខ្មោចខឹង។
ដូចពាក្យមួយដែរប្រជាជនខ្មែរយើងតែងតែនិយាយថា <<​ បើមិនជឿសូមកុំប្រមាថ >>
អគុណសំរ៉ាប់ការទស្សនាពីដើមដល់ចប់ !

រៀបរៀងដោយ : ឆែម ពិសាល

About the Author

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

0 comments:

    Powered by Blogger.

    About this blog

    Feature Post

    Followers

    You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

General

© 2013 Ghosts Legend. WP Mythemeshop Converted by Bloggertheme9