រឿងមួយនេះបានកើតឡើងនៅក្នុងស្រុកថ្មគោលខេត្តបាត់តំបងកាលពីប្រាំឆ្នាំកន្លងទៅហើយទៅលើ
គ្រួសារអភិជនមួយដែលមានឪពុកឈ្មោះពូផាន់ម្ដាយឈ្មោះមីងសំមានកូនពីរនាក់កូនប្រុសច្បងឈ្មោះ
សុខនិងកូនស្រីពៅឈ្មោះរំដួលជារៀងរាល់ថ្ងៃគ្រួសារពូផាន់រស់នៅដោយមានសេចក្ដីសុខយ៉ាងក្រៃលែង។
ពូផាន់មានមុខរបរជាអ្នកលក់មាសនៅក្នុងផ្សារថ្មគោលនេៈតែម្ដងដែលមានមីងសំជាអ្នកអង្គុយលក់
នៅទីនោះ។នៅយប់នោះពេលដែលពូផាន់និងមីងសំត្រឡប់មកផ្ទះវិញពួកគាត់ក៍អង្គុយបរិភោបអាហារជាមួយគ្រួ
សារជុំគ្នាពេលនោះមីងសំក៍និយាយថាប៉ាវាខ្ញុំចង់ទិញដីមួយកន្លែងសំរាប់សាងសង់ផ្ទះថ្មីពីព្រោះខ្ញុំគិត
ថាផ្ទះយើងឥលូវដូចជាចាស់ណាស់ទៅហើយណាមួយផ្ទះនេះមិនសូវម៉ាំផងដូចនេះខ្ញុំក្លាចមានចោរវាមក
ប្លន់ព្រោះគ្រួសារយើងលក់មាសផង។ពេលនោះពូផាន់ក៏និយាយថាបងគិតដូចនេះដែរតែបងចង់ទុកលុយសំរាប់រកស៊ីមួយរយៈពេលទៀត
សិនព្រោះបើយើងធ្វើផ្ទះត្រូវចំណាយប្រាក់ច្រើនណាស់។ពេលនោះមីងសំក៏និយាយដដែលថា(អូនក្លាចចោរមកប្លន់ផ្ទះយើងណាស់ព្រោះអូនមើលទៅផ្ទះយើង
ឥលូវមិនមានសុវត្ថិភាពសោះណាមួយមុខរបរយើងជាអ្នកលក់មាសទៀត)មីងសំនិយាយមិនទាន់ចប់
ស្រួលផងសុខដែលជាកូនច្បងក៏និយាយថាមែនហើយពុកឥលូវនេះមានចោរប្លន់ច្រើនណាស់រំពេច
នោះរំដួលក៏លាន់មាត់ថានិងហើយពុកឥលូវនេះសំបូរចោរណាស់។ពេលលឺប្រពន្ធកូននិយាយដូចនេះពូផាន់ក៏ព្រមទៅលើសំណើររបស់ប្រពន្ធ។លុះព្រឹកឡើងពូផាន់ក៏ស៊ើបសួរអ្នកនៅក្នុងផ្សារដើម្បីរកទិញដីដើម្បីធ្វើផ្ទះគាប់ជួនមានស្ត្រីម្នាក់យក
ចិញ្ចៀនមាសមួយវង់មកលក់ហើយគាត់បានរំលឹករឿងចង់ទិញដីលឺដូចនេះស្ត្រីនោះក៏ប្រាប់ថានៅក្បែរ
ផ្ទះនាងមានគេចង់លក់ដីមួយកន្លែងដែលមានទំហំ15x40mលក់តែតំលៃ2000$គ្រាន់តែលឺភ្លាមពូផាន់ក៏ឱ្យស្ត្រីនោះជូនទៅមើលដីនោះពេលឃើញដីនោះភ្លាមពូ
ផាន់មានអារម្មណ៍ស្រឡាញ់ដីនោះយ៉ាងខ្លាំងពីព្រោះដីនោះនៅឆ្ងាយពីផ្សារថ្មគោលប្រមាណមួយគីឡូ
ម៉ែតប៉ុណ្ណោះហើយទីនោះមានទេសភាពស្អាតគួរឲ្យចង់រស់នៅក្រៃលែង។ពេលត្រលប់មកដល់កន្លែងលក់ភ្លាមគាត់ក៏ពិភាក្សាជាមួយប្រពន្ធនិងប្រាប់ពីស្ថានភាពដីនោះរយៈ
ពេលប្រហែលពីរម៉ោងចុងបញ្ចប់ពួកគាត់ក៏សម្រេចចិត្តទិញដីនោះ។លុះកន្លងបានប៉ុន្មានសប្ដាហ៍ប្រដាប់ប្រដារគ្រឿងសំណង់និងជាងក៏មកដល់ពួកគេចាប់ផ្ដើមបើកធ្វើ
ការដ្ឋាននៅកន្លែងនោះ។តែជាអកុសលដីដែលកំពុងសាងសង់នេះគឺដីដែលមានខ្មោចស្រីម្នាក់នៅទីនោះដែលខ្មោចស្រីនោះចាំ
កំណប់មិនអាចទៅណារួចឡើយ។ណាមួយផ្ទះមួយនេះពេលធ្វើមិនបានរកគ្រូម៉អ្វីមើលឡើយគ្រាន់តែសែនព្រេនបន្តិចបន្តួចប៉ុណ្ណោះពី
ព្រោះពូផាន់គាត់មិនជឿរឿងខ្មោចអរក្សអ្នកតាអ្វីឡើយ។ថ្ងៃតំបូងនៃការធ្វើផ្ទះនេះគឺបានធ្វើឲ្យជាងម្នាក់មានគ្រោះថ្នាក់បែកក្បាលដោយជាងម្នាក់ទៅអង្គុយ
ផ្អែកខ្នងទៅនិងឥដ្ឋដែរគេរៀបទុកធ្វើផ្ទះធ្លាក់មកចំបុរសម្នាក់នោះដោយមិនដឹងមូលហេតុតែពួក
គេក៏មិនចាប់អារម្មណ៍អំពីរឿងនេះដែរព្រោះជារឿងធម្មតារបស់ជាងសំណង់ទៅហើយ។ពេលសាងសង់ផ្ទះនេះបានប្រមាណជា60ភាគរយបុរស់ម្នាក់ដែលជាជាងធ្វើផ្ទះបានសុប៉ិនឃើញមាន
ស្រីម្នាក់ស្អាតសក់នាងវែងរៀងខ្ពស់ស្តើងគួរឲ្យស្រឡាញ់ជាពន់ពេកដើរចេញពីគ្រឹះផ្ទះនោះតែមុខស្រី
ម្នាក់នោះពោរពេញដោយភាពក្រៀមក្រំនិងសេចក្ដីទុកសោកគួរឲ្យអាណិតបុរសនោះក៏សួរទៅកាន់នារី
ម្នាក់នោះថាតើអ្នកមានរឿងអ្វីបានជាទឹកមុខក្រៀមក្រំម្លេស?ពេលនោះស្រីដែរគួរឲ្យស្រលាញ់នេះនិ
យាយមួយៗនិងពាក្យសំដីយ៉ាងទន់ភ្លន់ថាខ្ញុំពិបាកខ្លាំងណាស់បងលឺដូចនេះបុរសនោះក៏សួរទៅនាង
ភ្លាមថាតើខ្ញុំអាចជួយអ្វីអ្នកបានរឺទេ?បើខ្ញុំអាចជួយបានខ្ញុំនិងជួយភ្លាម ស្រីម្នាក់នោះក៏សួរថាមែនរឺបង?បុរស់ថាមែនរឿងអីអូន?ខ្មោចស្រីក៏និយាយថាបងអើយអូននៅទីនេះ
យូរណាស់មកហើយអូនអត់ដែរបានទៅណាទេព្រោះតែអូននៅចាំកំណប់នៅក្រោមគ្រឹះផ្ទះកំពុងសាង
សង់នេះលូវអូនធ្ងន់ណាស់ព្រោះគេចាក់គ្រឹះចំពីលើក្បាលអូនបើបងជួយអូនបានកំណប់នេះអូននិង
យកជូនឪពុកម្ដាយបងពេលបុរស់នេះលឺដូចនេះក៏សួរភ្លាមថាតើឲ្យបងធ្វើបែបណាទើបជួយអូនបាន?
ខ្មោចស្រីនោះប្រាប់ចង់ជួយអូនស្រួលណាស់គ្រាន់តែបងទៅចាំកំណប់ជំនួសអូនម្ដងវិញអូននឹងរួចផុត
ពីក្ដីទុក្ខនេះហើយពេលបុរស់នេះលឺក៏គិតក្នុងចិត្តថាបើអញចាំកំណប់មានតាអញងាប់គាត់ក៏ប្រកែក
ជាមួយខ្មោចស្រីនោះរហូតភ្ញាក់ពីតំណេក។លុះព្រឹកឡើងគាត់ក៏បានប្រាប់ជាងធ្វើផ្ទះនៅការដ្ឋាននោះទាំងអស់ហើយជាងទាំងអស់នោះសើចនិង
និយាយថាចង់បានកំណប់ដល់ថ្នាក់ដេកយល់សប្ដិផងនិយាយគ្នាហើយជាងទាំងអស់ក៏ទៅធ្វើកិច្ចការ
រៀងៗខ្លួន។ពេលដែលព្រះសូរិយារៀបអស់ស្តង់គត់ពីផែនពុសធានេះទៅស្រមោលនៃរាត្រីកាលក៏ឈានមកដល់ជាង
ទាំងអស់ក៏នាំគ្នាជជែកគ្នាលេងក្រោមពន្លឺព្រះច័ន្ទដែលពេញបរមីគួរជាទីមនោរម្មរំពេចនោះស្រាប់តែ
មានខ្យល់បក់មកយ៉ាងខ្លាំងប្រហែលមួយនាទីខ្យល់ក៏ស្ងប់ទៅវិញស្រាប់តែពេលនោះមានឆ្កែលូរនិង
ខ្លែងច្រាកយំរំពងពេញមេឃា។រាត្រីដ៏សែនមនោរម្មក៏ប្រែក្លាយទៅជារាត្រីដល់សែនព្រឺព្រួចបំផុតរំពេចនោះក៏បានលឺសូរមនុស្សស្រី
ស្រែកល្វើយៗចេញពីការដ្ឋានដែរនៅឆ្ងាយប្រមាណដប់ម៉ែតពីកន្លែងកម្មករស្នាក់នៅដោយលឺឡើង
គ្រលួចថាជួយខ្ញុំផងៗខ្ញុំធ្ងន់ណាស់អ្នកណាគេចាក់គ្រឹះចំពីលើក្បាលខ្ញុំជួយខ្ញុំផងខ្ញុំពិបាកនៅណាស់
នាងបានស្រេចអស់រយៈពេលពាក់កណ្ដាលយប់សំលេងនោះក៏បាត់ទៅវិញដល់ពេលព្រឹកឡើងកម្មករ
ក៏បានប្រាប់ទៅដល់ពូផាន់និងមីងសំដែរជាម្ចាស់ផ្ទះតែពូផាន់មិនជឿទៅលើរឿងបែបនេះទេហើយ
គាត់នៅតែឲ្យជាងធ្វើបន្ត។ស្រាប់តែថ្ងៃមួយដែរមិនគួរឲ្យនឹកស្មានដល់ក៏តើកឡើងចំពោះពូផាន់គឺពូផាន់ក៏បានក្លាយទៅជា
មនុស្សវិកលចារិកដោយមិនដឹងមូលហេតុ។ជារៀងរាល់ថ្ងៃពូផាន់តែងតែដើរក្នុងផ្សារដោយមិនស្លៀកសំលៀកបំពាក់អ្វីទាំងអស់រីឯក្មេងស្រីជំទង់ៗ
ពេលឃើញពូផាន់ម្ដងៗតែងតែរត់គេចចេញពីគាត់គ្រប់គ្នា។ហើយបានមួយរយៈក្រោយមកពូផាន់គាត់តែងតែមកកន្លែងផ្ទះដែរគាត់សង់ថ្មីរបស់គាត់ហើយជីក
រកកំណប់ជារៀងរាល់ថ្ងៃ។មីងសំនិងកូនៗព្យាយាមឲ្យគ្រូពេទ្យព្យាបាលពូផាន់យ៉ាងណាក៏មើលមិនជាដែរដោយមីងសំនិងកូនៗ
ខ្មាស់គេរឿងពូផាន់ពេកមីងសំនិងកូនៗក៏សម្រេចចិត្តទៅនៅផ្ទះយាយនៅឯស្រុកកំណើតចោលពូ
ផាន់បាត់ទៅ។ដោយឡែកពូផាន់គាត់ជីកគ្រឹះសសរផ្ទះជារៀងរាល់ថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃដើម្បីស្វែងរកកំណប់អស់
រយះពេលជាងកន្លាស់ឆ្នាំឡើងការដ្ឋានមួយនេះសុទ្ធតែអណ្ដូងដូចជាអណ្ដូងរ៉ែត្បូងនៅបរប៉ៃលិនទៅ
ហើយ។មិនយូរប៉ុន្មានរាត្រីកាលដ៏គួរឲ្យរន្ធត់មួយ បានចូរមកដល់ហើយមជ្ជរាជក៏បានឆក់យកជីវិត្តពូផាន់ដែលជាបុរសកំសត់នេះស្លាប់បាត់ទៅលុះព្រឹក
ឡើងពេលដែលអ្នកស្រុកដឹងថាពូផាន់ស្លាប់ក៏យកសបគាត់ទៅបូជានៅវត្តក្បែរនោះតាមប្រពៃណី ។
តើអ្នកយល់យ៉ាងណាចំពោះរឿងនេះ?តើអ្នកជឿថានៅលើពិភពលោកយើងនេះមានវិញ្ញាណរឺខ្មោច
ដែររឺទេ?សំរាប់ខ្ញុំគឺខ្ញុំជឿថាលើពិភពលោកយើងនេះពិតជាមានខ្មោចនិងវិញ្ញាណអាថ៌កំបាំងប្រាកដ
មែន។សូមអគុណចំពោះការអានរឿងខ្មោចចាំកំណប់នេះពីដើមដល់ចប់បើពេញចិត្តជួយLikeផង។
0 comments: