នេះគឺជារឿងពិតមួយនៅក្នុងឆាកជីវិតរបស់វត្តីដែលនាងមិនអាចបំភ្លេចបានអោយតែនឹកឃើញ ពេលណាធ្វើអោយនាងព្រឺឆ្អឹងខ្នងផងនិងក៏អាចថាជាសំណាងមួយផងដែរ។វត្តីជាក្មេងស្រីក្រមុំរូប ស្អាតម្នាក់រស់នៅខេត្តកំពង់ចាមនៅក្នុងភូមិដែលនាងរស់នៅមានកំលោះចាស់ម្នាក់ដែលមានរូប រាងខ្ពស់ស្រឡះសាច់សមាឌធំអ្នកភូមិគ្រប់គ្នាតែងហៅគាត់ថាពូសង្ហាៗព្រោះ គាត់តែងខ្លួនឡូយ រហូតរបៀបដូចពួកតួខូវប៊យជិះម៉ូតូធំដែលយើងនិយមហៅថាម៉ូតូអាឆ្កែ។ រៀងរាល់ថ្ងៃគាត់តែងតែជិះម៉ូតូកាត់មុខផ្ទះវត្តីជានិច្ចតាំងពីនាងនៅវ័យក្មេងរហូតដល់ធំពេញវ័យ គាត់តែងជិះមករោទិ៍សម្លេងម៉ូតូធំរបស់គាត់ខ្លាំងៗនៅមុខផ្ទះ រួចស្រែកមកសួរថា«អេស្រីស្អាតញ៉ាំ បាយហើយនៅ?»តែមិនដែលនិយាយអ្វីលើសពីនេះទេគឺនិយាយតែប៉ុណ្ណឹង។ ថ្ងៃមួយវត្តីត្រូវបានបងប្រុសនាងហៅទៅភ្នំពេញជួយមើលកូនគាត់ដែលទើបនឹងកើតគ្រាន់បានជា គ្នាជាមួយបងថ្លៃនាងដែលសរសៃខ្ចីផង ព្រោះបងប្រុសនាងជាប់រវល់ធ្វើការងារមិនសូវមានពេល នៅជាប់លាប់។វត្តីទៅភ្នំពេញអស់រយៈពេលជាង៣ខែទើបនាងវិលត្រលប់មកកំពង់ចាមវិញ។ វត្តីទៅដល់កំពង់ចាមនៅពេលព្រលប់ៗទៅហើយនាងបានចូលទៅផ្លាស់សម្លៀកបំពាក់ងូតទឹករៀប ចំញ៉ាំបាយពេលល្ងាច។ ស្រាប់តែពេលនោះសម្លេងម៉ូតូរបស់ពូសង្ហាបានមកដល់ទៀតតែមិនមែន សួរសំនួរដូចរាល់ដងទេគាត់បែរជាសួរថា «ត្រលប់មកដល់វិញហើយហ៍ សុខសប្បាយទេក្មួយ?» នាង ក៏បានឆ្លើយតបទៅវិញថា «សុខសប្បាយទេពូ» រួចពូសង្ហាងាកមកសើចដាក់ហើយជិះម៉ូតូចេញ បាត់ទៅ។ ម្ដាយរបស់វត្តីឮនាងនិយាយខ្លាំងៗបែបនោះ គាត់ឆ្ងល់ក៏ស្រែកសួរនាងថា «តើកូនកំពុងនិយាយជា មួយអ្នកណា?» នាងក៏តបទៅវិញថា «ម៉ែមិនឮសម្លេងម៉ូតូគាត់ទេអី?» ម្ដាយនាងរិតតែឆ្ងល់ក៏សួរ បន្ថែម «សម្លេងម៉ូតូអី?» នាងក៏ឆ្លើយបែបភ្ញាក់ផ្អើលដែរថា «គឺម៉ូតូពូសង្ហានោះអី ដែលគាត់តែង តែមករោទិ៍នៅមុខផ្ទះយើងរាល់ថ្ងៃនោះ» ម្ដាយនាងឮបែបនេះភ្ញាក់ព្រើត ទឹកមុខចាប់ផ្ដើមប្រែប្រួល តែគាត់ក៏មិនបាននិយាយអ្វីតទៀតដែរដោយដឹងថាខ្មោចលងនាងហើយព្រោះពូសង្ហាគាត់បានស្លាប់ ដោយសារខ្យល់គជាង៣ខែហើយហើយថ្ងៃនេះគឺជាថ្ងៃគំរប់១០០ថ្ងៃរបស់ខ្មោចពូសង្ហាទៀតផង។ ព្រលប់ថ្ងៃស្អែកហេតុការណ៍ដដែលបានកើតឡើងម្ដងទៀតពូសង្ហាបានជិះម៉ូតូមករោទិ៍នៅមុខផ្ទះវត្តី ទៀតហើយគាត់បាននិយាយថា «សុខសប្បាយណាក្មួយ» រួចជិះចេញបាត់ទៅ។ គាត់ជិះមកនិយាយ ជាមួយវត្តីបែបនេះបីថ្ងៃជាប់គ្នានាងក៏ចេះ តែឆ្លើយរាក់ទាក់ជាមួយគាត់តាមធម្មតាព្រោះជាទំលាប់ របស់គាត់ទៅហើយ។ ព្រឹកស្អែកឡើងវត្តីបានទៅផ្សារដើម្បីទិញម្ហូបក៏បានឮអ្នកនៅផ្សារនិយាយគ្រប់គ្នាថាខ្មោចពូសង្ហាលង សាហាវណាស់ឃើញនឹងភ្នែកស្រស់ៗតែម្ដង ជិះម៉ូតូពេញភូមិតែម្ដង។ នាងឮបែបនេះឆ្ងល់ណាស់ក៏បាន និយាយទៅកាន់អ្នកផ្សារថា «គាត់ស្លាប់ឯណាមីងបើគាត់មកផ្ទះខ្ញុំហៅខ្ញុំសួរនាំដូចសព្វដងនឹង»។ មីងនោះឮនាងនិយាយបែបនេះក៏បានតបមកទាំងភ្ញាក់ផ្អើលថា «ហ្អាកចុះម៉ែឯងមិនបានប្រាប់ទេអី ថាអាសង្ហាស្លាប់បាត់ហើយនោះ គាត់ក៏បានទៅបុណ្យសពវាជាមួយមីងដែរ»។ ឮគេប្រាប់បែបនេះនាងភ័យតក់ស្លុតយ៉ាងខ្លាំងភ័យចង់លេចនោមដាក់ខោឡើងបះរោមក្រញ៉ាងក៏ បានរត់ត្រលប់មកផ្ទះវិញយ៉ាងលឿនទាំងមិនទាន់បានទិញម្ហូបស្អីផង។ ទៅដល់ផ្ទះនាងបានសួរម៉ែទាំង ត្រហេបត្រហបភ័យញ័រមាត់ថា «ម៉ែៗ ពូសង្ហាស្លាប់ហើយហ៍?» ម្ដាយនាងក៏តបមកវិញថា «អើ! វា ស្លាប់បាត់១០០ថ្ងៃហើយ តែម៉ែមិនហ៊ានប្រាប់ឯងខ្លាចឯងលោះព្រលឹង» នាងស្ដាប់ហើយកាន់តែភ័យលើសដើម។ នៅពេលព្រលប់មកដល់នាងមិនហ៊ានចេញពីផ្ទះទេព្រោះខ្លាចខ្មោចពូសង្ហាលងទៀតតែនាងនៅចាំលួច មើលតាមប្រឡោះបង្អួចផ្ទះថាឃើញពូសង្ហាជិះមកទៀតអត់។ ប៉ុន្តែពិតជាចម្លែកខុសពីរាល់ដងណាស់គឺ គ្មានឃើញអ្វីមកសោះតាមដងផ្លូវស្ងាត់ជ្រងុំសម្លេងឆ្កែព្រុសក៏មិនឮអ្វីក៏មិនឃើញនាងចាំយូរទៅរហូតដេក លក់បាត់។ នាងព្យាយាមចាំលួចមើលរបៀបនេះជាច្រើនថ្ងៃប៉ុន្តែនៅតែមិនឃើញអ្វីសោះ។ ចាប់តាំងពីថ្ងៃ នោះមកក៏លែងមានឮសូរថាខ្មោចពូសង្ហាចេញមកលងអ្នកណានៅក្នុងភូមិទៀតដែរ។ថ្ងៃមួយវត្តីបានចេញ ទៅចូលរួមពិធីមង្គលការមិត្តភក្ដិរបស់នាងនៅភូមិក្បែរនោះ។ លុះដល់ពេលចប់កម្មវិធីនាងបានជិះម៉ូតូ ត្រលប់មកផ្ទះវិញពេលយប់ទៅហើយ នៅតាមផ្លូវស្រាប់តែមានម៉ូតូពួកក្មេងស្ទាវស្រវឹងបើកមកយ៉ាងលឿន សំដៅមករកបុកនាង នាងភ័យស្លន់មិនដឹងជាគេចទៅណាក៏ចាប់ហ្វ្រាំងនៅស្ងៀម បើកភ្នែកធំៗមើលទៅ ម៉ូតូរបស់ពួកស្ទាវដែលកំពុងតម្រង់មកបុកនាង ស្រាប់តែពេលនោះនាងឮសម្លេងម៉ូតូមួយផ្សេងទៀតបើក ភ្លើងហ្វារោទិ៍ង៉ោងៗ ជិះសំដៅមកបុកម៉ូតូពួកក្មេងស្ទាវនោះដួលទៅម្ខាងផ្លូវត្រលប់ត្រលិនមិនដឹងថាស្លាប់ ឬរស់ទេ។ ដែលសម្លេងម៉ូតូនោះនាងចាំច្បាស់ណាស់ថាគឺជាសម្លេងម៉ូតូរបស់ពូសង្ហា។ បន្ទាប់ពីបុកពួកស្ទាវដួលអស់ហើយ នាងក៏ឃើញច្បាស់ថាជាម៉ូតូរបស់ពូសង្ហាមែនមកឈប់ពីមុខនាងរួចងាក មកនិយាយជាមួយនាងថា «ពូភ្លេចលាក្មួយ! ហើយចាប់ពីថ្ងៃនេះទៅក្មួយឯងបានសុខសប្បាយហើយ លែង មានគ្រោះថ្នាក់ហើយ» និយាយរួចពូសង្ហាក៏រោទិ៍ម៉ូតូជិះចេញទៅបាត់ស្រមោលមួយរំពេច។ វត្តីភ្លឹកស្រឡាំងកាំង មួយសន្ទុះ ព្រោះមិនដឹងជាត្រូវភ័យឬក៏ត្រេកអរឡើយ។ ពេលត្រលប់ទៅដល់ផ្ទះវិញនាងបាននិយាយរឿងនេះប្រាប់ទៅម្ដាយនាងលុះព្រឹកឡើងម្ដាយនាងបាននាំនាង ទៅវត្តដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់ខ្មោចពូសង្ហាអោយបានទៅកាន់សុកគតិភព។ ហើយវត្តីក៏មិនភ្លេច អរគុណដល់ខ្មោចពូសង្ហាដែលបានជួយជីវិតនាងអោយរួចផុតពីគ្រោះថ្នាក់លើកនោះដែរ នេះគឺជារឿងដែលនាង ចងចាំមិនភ្លេចក្នុងឆាកជីវិត។
Button Text! Submit original article and get paid. Find out More
Monday, January 18, 2016
បានខ្មោចជួយ
Dream League Soccer 2019 Hack - Free Unlimited Coins - Free Cheats Android & iOS |  at 1:34 PM
|  |  No comments
About The Author
About the Author
Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.
-
បន្ទាប់ពីរៀបការបាន ៧ ថ្ងៃ ស្រីទូចបាននាំប្តីចេញទៅស៊ីឈ្នួលគេនៅស្រុកឆ្ងាយដោយទុកផ្ទះចោល លុះវិលមកវិញស្រាប់តែមានខ្មោចស្រីបណ្តើរកូន ២នាក់ មកដេញនា...
-
តើអ្នកដឹងទេថាតើនិងមានអ្វីកើតឡើងនៅពេលដែលយើងធ្វើផ្ទះនៅលើរណ្តៅកប់ខ្មៅ? មានប្តីប្រពន្ធមួយគូរដែលមានកូនប្រុសមួយនិងកូនស្រីមួយហើយគ្រួសារមួយនេះគឺរស់...
-
កាលដើមមានគូរស្នេហ៍មួយគូរដែលពីដំបូងខាងប្រុសតាមស្រលាញ់ខាងស្រីតែម្នាក់ឯងរហូតដល់៣ឆ្នាំ ទើបហ៊ានសំរេចចិត្តសារះភាពស្នេហ៍ប្រាប់គេអោយដឹងពេលនោះខាងស្...
-
រឿងមួយនេះបានកើតឡើងនៅក្នុងស្រុកថ្មគោលខេត្តបាត់តំបងកាលពីប្រាំឆ្នាំកន្លងទៅហើយទៅលើ គ្រួសារអភិជនមួយដែលមានឪពុកឈ្មោះពូផាន់ម្ដាយឈ្មោះមីងសំមានកូន...
-
រឿងមួយនេះបានកើតឡើងអស់រយះពេលជាង១០ឆ្នាំមកហើយនៅឯខេត្តកំពង់ចាមស្រុកកោះ សុទិន ។ដំបូងឡើយមាននារីម្នាក់បានស្រលាញ់គ្នានឹងបុរសម្នាក់ពួកគេស...
-
នេះគឺជារឿងពិតមួយនៅក្នុងឆាកជីវិតរបស់វត្តីដែលនាងមិនអាចបំភ្លេចបានអោយតែនឹកឃើញ ពេលណាធ្វើអោយនាងព្រឺឆ្អឹងខ្នងផងនិងក៏អាចថាជាសំណាងមួយផងដែរ។វត្តីជាក...
-
កាលពីអាទិត្យមុនខ្ញុំបានតៅលេងស្រុកកំណើតរបស់ខ្ញុំនៅឯខេត្តកំពតដើម្បីចូលរួមកម្មវិធីបង្កក់កូន របស់បងស្រីខ្ញុំ។ ពេលយប់ជួបជំុបងប្អូនលោកអ៊ុំរបស់ខ្ញ...
Popular Posts
Powered by Blogger.
About this blog
Followers
Blog Archive
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

0 comments: